*លក្ខណៈពណ៌របស់ផលិតផលដែលមានក្នុងបញ្ជី អាចនឹងខុសគ្នាពីផលិតផលជាក់ស្តែងក្នុងករណីមួយចំនួន។
GWG-B1000TLC-1A
-
-
-
មុខនាឡិកាចម្រុះពណ៌ដែលបំផុសគំនិតដោយប្រព័ន្ធរុករក -
ការរចនាខ្សែនាឡិកាដែលរំលឹកពីវាលខ្សាច់ក្រោមពន្លឺព្រះចន្ទ -
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស៖ ការឆ្លាក់ខ្នង -
កញ្ចប់ -
អំពូល LED -
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth® -
ធន់នឹងការប៉ះទង្គិច ធូលីដី ភក់ និងរំញ័រ -
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត -
-
-
-
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល -
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់ -
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស -
ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ
តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់កិច្ចសហការដ៏ពិសេស និងរឹងមាំមួយផ្សេងទៀត ដែលបង្ហាញពីស្មារតីរបស់ G-SHOCK និង Team Land Cruiser Toyota Auto Body? Casio និងក្រុម Land Cruiser Toyota Auto Body (TLC) បានសហការគ្នាសម្រាប់ Master of G MUDMASTER GWG-B1000 ដែលមានផ្នែកខាងក្រៅធ្វើពីលោហៈដែលផលិតដោយបច្ចេកវិទ្យាលុតដំជាក់លាក់ខ្លាំង និងស្រោបដោយជ័រធ្វើពីសរសៃកាបូន ដើម្បីឱ្យមានភាពរឹងមាំ និងភាពធន់ដ៏អស្ចារ្យ។ ដោយបានបំផុសគំនិតដោយការប្រណាំងរថយន្ត Dakar Rally ដ៏លំបាកបំផុតក្នុងពិភពលោក នាឡិកានេះបង្ហាញពីភាពរឹងមាំនៃការប្រឈមនឹងដីលំបាក និងសេរីភាពនៃការប្រណាំងឆ្លងកាត់វាលខ្សាច់នៅពេលយប់។ សមាសធាតុលោហៈ ដែលចាក់ផ្ទៃដោយស្រោបដោយអ៊ីយ៉ុងពណ៌ខ្មៅ បន្ថែមភាពទាក់ទាញខ្លាំង និងទំនើបចំពោះការរចនាពណ៌ខ្មៅដែលអង់អាច។ ខ្សែនាឡិកានេះក៏ផ្ដោតលើវាយនភាពផងដែរ ដោយបញ្ចេញរូបរាងដូចខ្សាច់ រីឯកងលោហៈ ដែលស្រោបដោយអ៊ីយ៉ុងពណ៌មាស បង្ហាញពីភាពភ្លឺចែងចាំងនៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ។ ដោយបានបំផុសគំនិតពីប្រព័ន្ធរុករករបស់រថយន្តប្រណាំង ពណ៌ជាច្រើនដែលប្រើលើទ្រនិចវិនាទី និងទ្រនិចចង្អុលមុខនាឡិកាខាងក្នុង បន្ថែមនូវភាពរស់រវើកទៅលើមុខនាឡិកាពណ៌ខ្មៅ។ នាឡិកាដែលគ្រប់គ្រងដោយវិទ្យុ និងដើរដោយថាមពលពន្លឺព្រះអាទិត្យ ត្រូវបានបំពាក់ដោយសិនស័របីគ្រាប់ដែលធ្វើឱ្យអ្នកទទួលបានព័ត៌មានថ្មីៗអំពីទិសដៅ រយៈកម្ពស់ សម្ពាធបរិយាកាស និងសីតុណ្ហភាព។ អំពូលភ្លើង LED ពីរ និងគ្រីស្តាល់ត្បូងកណ្តៀង ធានាថាងាយស្រួលមើល ដូច្នេះអ្នកអាចមើលម៉ោង និងព័ត៌មានផ្សេងទៀតជានិច្ច មិនថាក្នុងស្ថានភាពបែបណាក៏ដោយ។ បញ្ចូលទីតាំងជាក់លាក់មួយនៅក្នុងកម្មវិធី ហើយមុខងារកំណត់ទីតាំងរំកិលទ្រនិចសូចនាករនៅទីតាំងម៉ោង 3 ដើម្បីចង្អុលទៅទិសដៅនោះ ដូច្នេះអ្នកអាចតាមដានផ្លូវបានគ្រប់ពេល — ទោះបីជានៅពេលពិបាកមើលទីតាំងដោយស្ថានភាពពិបាកខ្លាំងដូចជា ព្យុះខ្សាច់ក៏ដោយ។ មុខងារទាំងអស់នេះ បូករួមទាំងឡូហ្គោ Team Land Cruiser Toyota Auto Body នៅលើគ្រឿងទប់ខ្សែនាឡិកា ខ្សែនាឡិកា និងខ្នងប្រអប់ និងការវេចខ្ចប់ដែលរចនាឡើងយ៉ាងពិសេស បានរួមបញ្ចូលគ្នាសម្រាប់នាឡិកាសហការដ៏ល្អឥតខ្ចោះ ដែលសក្តិសមជា G-SHOCK ដែលបំផុសគំនិតដោយ TLC។
-
-
-
មុខនាឡិកាចម្រុះពណ៌ដែលបំផុសគំនិតដោយប្រព័ន្ធរុករក
-
ការរចនាខ្សែនាឡិកាដែលរំលឹកពីវាលខ្សាច់ក្រោមពន្លឺព្រះចន្ទ
-
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស៖ ការឆ្លាក់ខ្នង
-
កញ្ចប់
-
អំពូល LED
-
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®
-
ធន់នឹងការប៉ះទង្គិច ធូលីដី ភក់ និងរំញ័រ
-
ការយកចិត្តទុកដាក់លើវត្ថុធាតុ៖ ជ័របែបជីវសាស្រ្ត
-
-
-
-
-
-
ផ្ទាំងបង្ហាញត្រីវិស័យឌីជីថល
-
ផ្ទាំងបង្ហាញឧបករណ៍វាស់រយៈកម្ពស់
-
ផ្ទាំងបង្ហាញឧបករណ៍វាស់សម្ពាធបរិយាកាស
-
ផ្ទាំងបង្ហាញទែម៉ូម៉ែត្រ
-
ម៉ូដែលកិច្ចសហការ
-
ផលិតនៅប្រទេសជប៉ុន
-
ធន់នឹងការប៉ះទង្គិច
-
ធន់នឹងភក់
-
ភាពធន់នឹងជម្រាបទឹកជម្រៅ 20 បារ
-
គ្រប់គ្រងពេលវេលារបស់អ្នកបានល្អ
លក្ខណៈបច្ចេកទេស
ក្រុម Team Land Cruiser Toyota Auto Body
ក្រុម Team Land Cruiser នៅ Toyota Auto Body Co., Ltd., ជាក្រុមហ៊ុន Toyota Group ដែលផលិតរថយន្តធុនតូច រថយន្តពាណិជ្ជកម្ម និងរថយន្ត SUV បានចូលរួមក្នុងកម្មវិធី Dakar Rally ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 1995
https://portal.toyota-body.co.jp/dakar/en/
លក្ខណៈពិសេស
មុខនាឡិកាចម្រុះពណ៌ដែលបំផុសគំនិតដោយប្រព័ន្ធរុករក
មុខនាឡិកាមានលក្ខណៈពិសេសចម្រុះពណ៌ ដែលបំផុសគំនិតដោយប្រព័ន្ធរុករកនៅក្នុងរថយន្ត Team Land Cruiser Toyota Auto Body Dakar Rally។ ពណ៌ក្រហម ខៀវ និងលឿង ដែលបានជ្រើសរើសចេញពីពណ៌បង្ហាញដោយបង្ហាញព័ត៌មានយានយន្ត និងស្ថានភាពបើកបរ នឹងបង្ហាញនៅលើសូចនាករនៃមុខនាឡិកាខាងក្នុងពីរ និងទ្រនិចវិនាទី។ ពណ៌រស់រវើកទាំងនេះធានាបាននូវការអានព័ត៌មានយ៉ាងរហ័ស និងត្រឹមត្រូវ ក៏ដូចជាភាពមើលឃើញពេលយប់ ដែលបង្កើតភាពមើលឃើញច្បាស់ផ្ទុយនឹងផ្ទៃនាឡិកាពណ៌ខ្មៅ។
ការរចនាខ្សែនាឡិកាដែលរំលឹកពីវាលខ្សាច់ក្រោមពន្លឺព្រះចន្ទ
ការរចនាខ្សែនាឡិកាអ៊ុយរ៉ែនបំផុសគំនិតចេញពីវាលខ្សាច់នៅពេលយប់ក្រោមពន្លឺព្រះចន្ទភ្លឺចែងចាំង។ ខ្សែនាឡិកានេះមានវាយនភាពចាក់ពុម្ពពាសពេញដែលបង្ហាញពីដីខ្សាច់ដែលមានបាតពណ៌ខ្មៅ រីឯក្លាស់លោហៈក៏ចាក់ផ្ទៃដោយពណ៌ខ្មៅសម្រាប់រូបរាងរួមមួយ។ ជ័រទប់ខ្សែនាឡិកាស្រោបពណ៌មាសដែលមាននិមិត្តសញ្ញា Team Land Cruiser Toyota Auto Body តំណាងឱ្យព្រះចន្ទពេញវង់អណ្តែតលើមេឃពេលយប់។ ការរចនានេះឆ្លុះបញ្ចាំងពីបរិយាកាសដ៏លំបាកនៃការប្រណាំង Dakar Rally ជាមួយនឹងការជួសជុលនៅពេលយប់នៅឯជំរំ និងពេលខ្លះការបើកបររហូតដល់យប់។
មុខងារពិសេស ដើម្បីរំលឹកដល់កិច្ចសហការពិសេស
និមិត្តសញ្ញា Team Land Cruiser Toyota ត្រូវបានឆ្លាក់នៅលើខ្នងប្រអប់ ដែលមានរូបរាងចម្រុះដែលបង្ហាញពីរូបភាពរឹងមាំ និងជាក់ស្តែងរបស់រថយន្តប្រណាំង។ នាឡិកានេះមកជាកញ្ចប់ដើមទាំងស្រុង ជាមួយនឹងការរចនាប្លែកពីគេ ដែលផលិតឡើងពីវត្ថុធាតុដើមកែច្នៃ។
ធន់នឹងការប៉ះទង្គិច ធូលីដី ភក់ និងរំញ័រ
ម៉ូឌុលនេះមានការការពារពីប្រអប់ជ័រសរសៃកាបូន។ ប្រអប់នេះក៏មានសមាសធាតុដែកអ៊ីណុករាងស៊ីឡាំងដើម្បីការពារប៊ូតុង ក៏ដូចជាកងការពារនៅលើទ្រនាប់ប៊ូតុង និងក្បាលរុយចាក់សោរដោយប្រើវីសដើម្បីការពារការជ្រៀតចូលនៃភក់ និងធូលី។ ហើយផ្នែកខាងក្រោម និងផ្នែកចំហៀងនៃម៉ូឌុលមានដាក់ αGEL ដើម្បីធានាថាធន់នឹងរំញ័រ។
* αGEL គឺជាពាណិជ្ជសញ្ញាចុះបញ្ជីរបស់សាជីវកម្ម Taica នៅប្រទេសជប៉ុន និងប្រទេសដទៃទៀត។
*រូបភាពបង្ហាញពី GWG-B1000-1AJF។
ត្រីវិស័យឌីជីថល
ការវាស់វែងទិសដៅឥតឈប់ 60 វិនាទី។
រួមទាំងការកែតម្រូវកម្រិតស្មើស្វ័យប្រវត្តិ។
មុខងារវាស់រយៈកម្ពស់
ចន្លោះពេលវាស់កម្ពស់ 1 វិនាទី។*
ឯកតារង្វាស់ 1 ម៉ែត្រ។
* វាស់ជារៀងរាល់វិនាទីរយៈពេល 3 នាទីដំបូង និងរៀងរាល់ 5 វិនាទី ឬ 2 នាទីបន្ទាប់ (អាចជ្រើសរើសបាន)។
មុខងារវាស់សម្ពាធបរិយាកាស
ការជូនដំណឹងអំពីការផ្លាស់ប្តូរសម្ពាធបរិយាកាសភ្លាមៗ។
ទែម៉ូម៉ែត្រ
វាស់សីតុណ្ហភាពនៅទីតាំងបច្ចុប្បន្ន។*
* នៅពេលវាស់សីតុណ្ហភាពជុំវិញ ត្រូវប្រាកដថាដោះនាឡិកាចេញពីកដៃ ដើម្បីកុំឱ្យមានការរំខានពីសីតុណ្ហភាពរាងកាយ ញើស (ដំណក់ទឹក) ពន្លឺថ្ងៃផ្ទាល់ និងកត្តាខាងក្រៅផ្សេងទៀត។
សិនស័របីគ្រាប់៖
វាស់ទិសដៅត្រីវិស័យ រយៈកម្ពស់/បរិយាកាស និងសីតុណ្ហភាព។ វាអាចឱ្យទ្រនិចវិនាទីបង្ហាញទិសខាងជើង ហើយទ្រនិចចង្អុលបង្ហាញទិសដៅដែលបានកត់ត្រា (អង្គចងចាំទិសដៅ) និងទិសដៅទៅកាន់ចំណុចដែលបានកត់ត្រានៅក្នុងកម្មវិធីនាឡិកា (ទ្រនិចចង្អុលទីតាំង)។
* នៅប្រទេសចិន អ្នកប្រើប្រាស់មិនអាចកំណត់ចំណុចនៅក្នុងកម្មវិធីដោយផ្ទាល់ដៃបានទេ។
ជ័របែបជីវសាស្រ្ត
សមាសធាតុជ័រសំខាន់ៗដែលប្រើនៅលើកងមុខនាឡិកា ប្រអប់ និងខ្សែនាឡិកា ត្រូវបានផលិតចេញពីជ័របែបជីវសាស្រ្ដ។
* រូបភាពត្រូវបានរួមបញ្ចូលក្នុងគោលបំណងបង្ហាញជារូបភាពពន្យល់។
មុខងារកំណត់ម៉ោងដើរដោយថាមពលពន្លឺព្រះអាទិត្យដែលគ្រប់គ្រងដោយវិទ្យុ និងការតភ្ជាប់ Bluetooth®
Smartphone Link និងសេវារលកវិទ្យុតាមពេលវេលាស្តង់ដាផ្តល់នូវការកែតម្រូវពេលវេលាដោយស្វ័យប្រវត្តិ។ ប្រព័ន្ធសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យផ្តល់ថាមពលដល់មុខងារទាំងអស់ប្រកបដោយភាពជឿជាក់។
Super Illuminator
ពន្លឺ LED ពីរស្វ័យប្រវត្តិពេញលេញដែលមានពន្លឺខ្លាំង អាចឱ្យមើលនាឡិកាច្បាស់នៅទីងងឹត។
គ្រីស្តាល់ត្បូងកណ្តៀង
ការស្រោបដោយថ្នាំកូតប្រឆាំងនឹងចំណាំងពន្លឺត្រូវបានប្រើទៅលើគ្រីស្តាល់ត្បូងកណ្ដឪង ដែលធន់នឹងការឆ្កូត និងមានភាពថ្លាច្បាស់ ដើម្បីធានាបាននូវភាពមើលឃើញច្បាស់លាស់។